Liverpool ចាញ់ Leeds ក្នុងដីខ្លួនឯង
Liverpool បានប្រកួតចាញ់ Leeds United ក្នុងដីខ្លួនឯងដោយលទ្ធផល ១ទល់នឹង២ នៃការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា។
Joe Gomez បានបញ្ជូនបាល់ឲ្យអ្នកចាំទី Alisson តែយកមិនបាន ហើយខ្ទាតទៅចំ Rodrigo របស់ Leeds United ស៊ុតបញ្ចូលទីនាំមុខបានសម្រេចក្នុងនាទី០៤។
១០នាទីក្រោយមក Mohammed Salah បាន volley តាមស្មើពីការ cross ដោយ Andy Roberton។
Crysencio Summerville បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះសម្រាប់ Leeds បានសម្រេចក្នុងនាទី៨៩។
នេះជាបរាជ័យលើកទី៤សម្រាប់ហង្សក្រហម។ ពួកគេបានឈ្នះ Manchester City ថ្ងៃទី១៦ ខែតុលា តែតាំងពេលនោះមកបានចាញ់ក្រុមបាតតារាង Nottingham Forest និង Leeds នេះឯង៕