សប្តាហ៍ទី៦ នៃពានរង្វាន់សម្តេចមាន ៤ គូនាទីលានផ្សេងគ្នារសៀលនេះ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ខេត្ត) នាថ្ងៃអង្គរ៍ ទី១០ ខែមិនា នេះ មានជំនួប ៤ គូ នៅលើទីលានផ្សេងៗគ្នា។
សម្រាប់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបែងជាពីរដំណាក់កាល គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ សម្រាប់ថ្នាក់ខេត្តដំណើរការពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែឧសភា ដោយមាន១៧ក្រុមចូលរួម បែងចែកជា ៥ ពូល ប្រកួតជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
ដោយឡែក យុវជនសាលាបាល់ទាត់ជាតិបាទីមិនចូលរួមឡើយ។ ក្រុមល្អបំផុតពីលេខ០១ដល់លេខ០៤ត្រូវចូលរួមជាមួយក្លិបចំនួន ១២ ផ្សេងទៀតនៅក្របខណ្ឌ Metfone Cambodian League ប្រកួតពីវគ្គ ១៦ ក្រុមចុងក្រោយពីថ្ងៃទី១៧ ខែមិថុនា រហូតដល់វគ្គផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ នៅថ្ងៃទី០៤ ខែតុលា ខណៈដែលក្រុមបាទីមិនចូលរួមទេ។
ខាងក្រោមនេះជាតារាងប្រកួតទាំង ៤ គូ៖