Barcelona លុបចោលប្រកួតសមជើងជាមួយ Juventus ដោយសារឆ្លងជំងឺក្នុងក្រុម
Barcelona បានលុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Juventus នៅសហរដ្ឋអាមេរិក ដោយសារតែការផ្ទុះឡើងនៃមេរោគក្រពះ។
ក្លិបត្រូវជួបគ្នានៅ Santa Clara រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃសៅរ៍ ទី២២ កក្កដា ជាផ្នែកនៃ Soccer Champions Tour ។
ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ Barca បាននិយាយថា កម្លាំងស្នូលក្នុងក្រុមបានឆ្លងមេរោគរលាកក្រពះពោះវៀន។
Juventus នឹងហ្វឹកហាត់នៅកីឡដ្ឋាន Levi’s ជំនួសវិញ។
Barcelona នឹងត្រូវជួបក្រុម Arsenal នៅកីឡដ្ឋាន SoFi ក្នុងក្រុង Inglewood ក្នុងការប្រកួត Soccer Champions Tour បន្ទាប់នៅថ្ងៃពុធ៕