
Man UTD គ្រោងវ៉ៃចេញកីឡាករ១៥នាក់ក្រោយធ្លាក់ Europa League
យោងតាមសារព័ត៌មាន Telegraph ថ្នាក់ដឹកនាំ Manchester United គ្រោងនឹងលក់ចេញកីឡាករចំនួន១៥នាក់ក្រោយយរដូវកាលនេះ។ អ្នកចាត់ការ Erik ten Hag ជឿជាក់ថា បិសាចក្រហម ត្រូវការការផ្លាស់ប្តូរថ្មីមួយទៀតដើម្បីបំពេញចន្លោះខ្វះខាតក្នុងក្រុម។
Telegraph បានសរសេរថា “Harry Maguire, Victor Lindelof និង Anthony Martial មិនមានអនាគតនៅ Old Trafford ទេ ព្រោះលោក Ten Hag ខឹងដោយសារតែចាញ់ Sevilla ។ អតីតគ្រូបង្វឹក Ajax ជឿជាក់ថាពួកគេមិនមានសមត្ថភាពពាក់អាវ Man UTD ទេ។
Aaron Wan-Bissaka, Fred និង Donny van de Beek សុទ្ធតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។ Eric Bailly និង Alex Telles មិនមានឱកាសនៅ United បន្ទាប់ពីកិច្ចសន្យាខ្ចីរបស់ពួកគេផុតកំណត់នៅ Marseille និង Sevilla ។ Phil Jones និង Axel Tuanzebe នឹងចេញពេលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
Dean Henderson មិនមានកន្លែងនៅក្នុងជម្រើស១១នាក់ដំបូងឡើយ ហើយ Man UTD ត្រៀមខ្លួនរួចរាល់ហើយដើម្បីស្តាប់ការដេញថ្លៃអ្នកចាំទីអង់គ្លេស។ ក្រុមប្រឹក្សាភិបាល “បិសាចក្រហម” បាននិយាយថា Anthony Elanga និង Brandon Williams មិនអាចអភិវឌ្ឍខ្លួនបន្ថែមទៀតបានទេ។
Man UTD សង្ឃឹមថានឹងប្រមូលប្រាក់មួយចំនួនក្នុងករណីលក់ Scott McTominay។ ខ្សែបម្រើជម្រើសជាតិស្កុតឡែនមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Ten Hag ទេ។ David de Gea ប្រហែលជាមិនត្រូវបានបន្តកិច្ចសន្យា បន្ទាប់ពីបង្កើតកំហុសធំក្នុងការចាញ់ Sevilla ០-៣៕