
កីឡាករ Bilbao ២រូបបានការលើកទឹកចិត្តពីម្ដាយក្រោយឡើងផ្ដាច់ព្រ័ត្រ Spanish Super Cup
Athletic Bilbao បានវាយបកយកឈ្នះ Atletico Madrid ២ទល់នឹង១ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup តទល់ Real Madrid។
Joao Felix តែតប៉ះបង្គោលទីលងមកវិញបុកអ្នកចាំទី Unai Simon ចូលទី ក្នុងនាទី៦២។
នាទី៧៧ Yeray Alvarez បានតែតតាមស្មើបានវិញ។ Nico Williams បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុងនាទី៨១។
Nico Williams បានថ្លែងក្រោយចប់ការប្រកួតថា “៖ខ្ញុំពិតជារំភើបណាស់។ យើងសង្ឃឹមថា នឹងទទួលបានភាពរីករាយបន្ថែមទៀត។ ខ្ញុំសប្បាយចិត្តដែលទទួលបានបទពិសោធពេលនេះជាមួយបងប្រុសរបស់ខ្ញុំ (Inaki Williams) និងម្ដាយរបស់ខ្ញុំ ដែលបានមកឱបពួកយើងក្រោយចប់ប្រកួត។ គាត់និយាយថា ពួកយើងស័ក្ដិសមទទួលបានជ័យជម្នះនេះ។ គាត់ឱបពួកយើង ដែលនេះជាពេលមួយដែលយើងមិនអាចបំភ្លេចបាន។”
ដូច្នេះ Bilbao ត្រូវប៉ះ Real Madrid វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី១៦ ខែមករា៕