តម្លៃលក់ Haaland ទៅ Man City ៦០លានអឺរ៉ូមែន តែ Dortmund អត់បានគ្រប់ទេ
Borussia Dortmund នឹងមិនទទួលបានប្រាក់តម្លៃខ្លួនពេញ៦០លានអឺរ៉ូពី Manchester City ទេសម្រាប់ការលក់ Erling Haaland។ ក្នុងនោះ ក្រុមពណ៌លឿង ទទួលបាន៤០លានអឺ ហើយ២០លានអឺរ៉ូ ទៀតនឹងធ្លាក់ទៅក្នុងគណនេយ្យរបស់ Red Bull Salzburg ដែលជាក្លិបចាស់របស់ Haaland។
ការបែងចែកនេះដោយសារតែភាគី Dortmund និង Salzburg បានចងក្នុងកុងត្រារួចហើយកាលក្រុមអាល្លឺម៉ង់ទិញបាន ក្នុងខែមករា ឆ្នាំ២០២២។
Manchester City បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland ពី Borussia Dortmund។
កីឡាករជម្រើសជាតិន័រវេនឹងផ្ទេរទៅកីឡដ្ឋាន Eitihad ក្នុងកក្កដា ខាងមុខលើតម្លៃ៥១លាន២សែនផោន។
Haaland រកបាន៨៥គ្រាប់ពីការប្រកួត៨៨លើកចាប់តាំងពីផ្ទេរពី Red Bull Salzburg ក្នុងខែមករា ឆ្នាំ២០២០៕