Rooney ត្រឡប់ទៅលីគអាមេរិកសារជាថ្មីក្រោយចេញពី Derby County
អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Wayne Rooney បានយល់ព្រមទៅធ្វើជាអ្នកចាត់ការទូទៅនៅក្លិប DC United របស់លីគកំពូលអាម៉េរិក Major League Soccer។
Rooney ធ្លាប់ជាកីឡាកររបស់ DC United ចាប់ពីរដូវកាលឆ្នាំ ២០១៨ ដល់ ២០១៩ ក្រោយពេលចាកចេញពីក្លិប Everton នៅរដូវកាល ២០១៧-១៨។ ពេលនេះRooney នឹងចូលកាន់តំណែងជំនួសលោក Chad Ashton ដែលជាគ្រូបង្វឹកបណ្តោះអាសន្នចូលកាន់តំណែងកាលពីខែមេសាមក។
បច្ចុប្បន្នក្លិប DC United កំពុងជាក្រុមស្ថិតនៅលំដាប់ទី១៤ បាតតារាង ដោយមានត្រឹមតែ ១៧ពិន្ទុពីការប្រកួតចំនួន ១៧ ហើយជំនួបចុងក្រោយគេបង្អស់កាលសប្តាហ៍មុន DC United បានចាញ់ក្រុម Philadelphia Union រហូតដល់លទ្ធផល ៧-០៕
– F11