
ឮថា De Gea មិនមានឈ្មោះក្នុងជម្រើសជាតិអេស្ប៉ាញទេ
សារព័ត៌មានធំៗជាច្រើន ដូចជា Daily Mail រាយការណ៍ថា David De Gea មិនត្រូវបានបញ្ចូលក្នុងបញ្ជីត្រៀម FIFA World Cup 2022 សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។
តាមប្រភពពី Daily Mail លោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញបានបញ្ជូនបញ្ជីបឋម៥៥នាក់ទៅកាន់សហព័ន្ធកីឡាអេស្ប៉ាញ ហើយលោកនឹងចម្រាញ់យក២៦នាក់ទៅកាតារ។
ក្នុងនោះ គេរំពឹងថា អ្នកចាំទី៣រូប គឺ Unai Simon របស់ Bilbao, Robert Sanchez មកពី Brighton និង David Raya របស់ Brentford នឹងជាប់ក្នុងបញ្ជីចុងក្រោយ។ ចំណែក Kepa របស់ Chelsea និង David Soria មកពី Getafe ស្ថិតក្នុងជម្រើសបម្រុង ក្នុងករណីអ្នកចាំទី៣នាក់ខាងលើមានបញ្ហារបួស៕