ក្លិបក្រសួងការពារជាតិកំពុងល្អប្រសើរឡើងវិញ ក្រោយទទួលបានម្ចាស់ឧបត្ថម្ភធំ
ក្លិបបាល់ទាត់ក្រសួងការពារជាតិកំពុងតែវិលមករកភាពល្អប្រសើរឡើងវិញ ក្រោយពេលមានបញ្ហាផ្ទៃក្នុងកាលពីពេលថ្មីៗនេះដោយមានព័ត៌មានលាលែងរបស់ម្ចាស់ក្លិបលោក ខូវ ឆាយ និងគ្រូបង្វឹកលោក ភា សុភក្ត្រា រួមជាមួយនឹងការបញ្ចេញមតិរបស់កីឡាករក្នុងក្លិបមួយចំនួនទាក់ទងទៅការចង់ចាកចេញក្លិបទៀតផង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមប្រភពក្នុងក្លិបបានបង្ហើបថា អ្វីៗបានវិលមកល្អប្រសើរវិញហើយ ពោលគឺល្អជាងឆ្នាំកន្លងមកទៀតផងដោយក្លិបទទួលបានការឧបត្ថម្ភធំមួយពីម្ចាស់សណ្ឋាគារធំមួយដែលអាចអោយក្លិបម្ចាស់ពានរង្វាន់សម្តេចតេជោឆ្នាំ ២០១៨ មួយនេះដំណើរការបានយ៉ាងរលូនឡើងវិញ ។ បន្ថែមពីនេះប្រភពដដែលបញ្ជាក់ថា លោក ខូវ ឆាយ នៅតែរក្សាតំណែងដដែលហើយគ្រោងនឹងហៅលោក ភា សុភក្ត្រា មកដឹកនាំក្លិបដដែលវិញសម្រាប់រដូវកាលនេះ ។ សម្រាប់ការត្រៀមលីហ្គរដូវកាលថ្មី ទ័ពកំពុងធ្វើតេស្តសមត្ថភាពកីឡាករបរទេសមួយចំនួនដូចជាខ្សែប្រយុទ្ធ Dzama bata ខ្សែប្រយុទ្ធ George Bisan និងកីឡាករ កូរ៉េ រួមទាំងជប៉ុន ផងដែរ ៕ រូបថត៖ ក្លិបវិសាខា