Donald Trump គាំទ្រពេញទំហឹង សម្រាប់ការប្រជែងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2026
ប្រធានសហព័ន្ធបាល់ទាត់អាមេរិក លោក Carlos Cordeiro អោយដឹងថា ប្រធានាធិបតី Donald Trump គាំទ្រយ៉ាងពេញទំហឹង សម្រាប់ការប្រជែងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2026។កាលពីពេលកន្លងទៅ លោក Trump បានបង្ហាញសារដោយពាក្យធ្ងន់ៗ លើបណ្តាញសង្គមថា វាជារឿងដ៏អាម៉ាសបំផុតប្រសិនបើសម្ពន័្ធមិត្តនៅអាមេរិកខាងជើងមិនបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
លោក Carlos Cordeiro ថា ពិតជភ្ញាក់ផ្អើល ដែលឃើញសារនោះ ប៉ុន្តែនៅតែមានមោទនភាពដែលប្រមុខសេតវិមាន បង្ហាញការគាំទ្រ របស់ខ្លួន។អាមេរិក ម៉ិស៊ិកូ និង កាណាដា និងចូលរួមគ្នាតែមួយ ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2026ដោយពួកគេនឹងប្រជែងជាមួយម៉ារ៉ុក ដែលជាដៃគូតែមួយប៉ុណ្ណោះ។ ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា នាទីក្រុង Moscow ប្រទេសរុស្ស៊ី៕