ធ្លាយព័ត៌មាន Grealish មានសង្សារហើយ នៅឆ្លៀតចែចង់នារីម៉ូដែលស៊ិចស៊ីម្នាក់ទៀត
Jack Grealish បានចូលក្លិបរាត្រីអបអរការទាត់បញ្ចូលទីគ្រាប់ទី១របស់គេនៅ Manchester City ពេលឈ្នះ Norwich ៥ទល់នឹង០ក្នុងក្របខណ្ឌ Premier League ចុងសប្ដាហ៍កន្លងទៅ។
បើតាមសារព័ត៌មាន Daily Mail និង the Sun កីឡាករជម្រើសជាតិអង់គ្លេសខាងលើបានទៅក្លិបជាមួយមិត្តភក្ដិពេញមួយរាត្រី ហើយក៏មានវត្តមានតារាម៉ូដែលអង់គ្លេស នាង Ellie Brown ថែមទៀត។
នារីវ័យ២៣ឆ្នាំជាម៉ូដែលដ៏ល្បីម្នាក់ និងមានរូបរាងយ៉ាងស៊ិចស៊ី។ គ្រាន់តែបណ្ដាញសង្គមរបស់នាងត្រូវបានគេ follow ដល់ទៅ១លាន៣សែននាក់។
ប្រភពខ្លះបង្ហាញថា Grealish និងនាង Brown ស្និទ្ធស្នាលគ្នាខ្លាំងដូចសង្សារអ៊ីចឹងដែរ ហើយមានពេលមួយក្នុងពិធីជួបជុំនោះ អ្នកទាំង២បានដើរចេញពីក្រុមមិត្តភក្ដិ ទៅសំងំសាងកន្លែងស្ងាត់តែ២នាក់ថែមទៀត។
កាលពីប៉ុន្មានថ្ងៃមុនក៏មានព័ត៌មានថា អតីតកីឡាករ Aston Villa រូបនេះបានប្រើ app ទាក់ទងតារាៗថែមទៀត។ យ៉ាងណា អ្នកតំណាងរបស់ Grealish បានចេញមុខបដិសេធរបាយការណ៍ទាំងអស់នេះ។
កីឡាករវ័យ២៥ឆ្នាំក៏មានសង្សារទៅហើយដែរ គឺនាង Sasha Attwood។ អ្នកទាំង២ធ្លាប់ប្រេះឆាគ្នាម្ដង តែវិលរកគ្នាវិញកាលពីខែមុន៕