
អ្នកចាំទី អាំ សុវណ្ណារ៉ាត់ ថា រថយន្ដមួយគ្រឿងនេះហើយជាកម្លាំងចិត្តឲ្យគេបន្តអាជីពបាល់ទាត់
អ្នកចាំទី អាំ សុវណ្ណារ៉ាត់ បានដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង និងបន្តអាជីពបាល់ទាត់រហូតដល់បច្ចុប្បន្ន។ គេធ្លាប់ជាប់ក្រុមអាយុក្រោម១៩ឆ្នាំជម្រើសជាតិកន្លងទៅ និងបានរួមចំណែកជួយក្លិបឈ្នះពានរង្វាន់យ៉ាងច្រើនទាំងលីគកំពូល និងពានសម្ដេចតេជោ ហ៊ុន សែន។
គិតមកទល់ពេលនេះ មានរយៈជាង១០ឆ្នាំហើយដែលកីឡាករមានកំណើតនៅភ្នំពេញរូបនេះបានប្រកបអាជីពបាល់ទាត់។
ម្ចាស់អាវលេខ១៨រូបនេះរំឭកថា រថយន្ដចាស់ដឹកកីឡាកររបស់ព្រះខ័នរាជ គឺជាកម្លាំងចិត្តដែលជំរុញឲ្យគេបន្តអាជីពបាល់ទាត់រហូតដល់បច្ចុប្បន្ន។
សូម្បីលោក រិទ្ធ ឌីកា នាយកបច្ចេកទេសព្រះខ័នរាជស្វាយរៀងក៏បានសរសេរថា “៖នឹកឃើញឡាន១នេះ អនុស្សារីយណាស់ ខ្ចីលុយគេ ១មុឺនដុល្លា ទិញអស់ ៧៥០០$ រៀបចំថែមអស់ល្មម ហើយក្នុងក្រុមគិត បានលុយពានចាំសងគេវិញ។”