បណ្តឹងឧទ្ធរណ៍របស់ Manchester City ត្រូវលើកមកជំនុំជម្រះនៅថ្ងៃស្អែកនេះ
(BC-99)
មេឃខៀវ Manchester City នឹងប្រឈមជាមួយសប្តាហ៍ដ៏តានតឹងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដែលបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនិងការសម្រេចចិត្តមិនអោយលេងនៅពានរង្វាន់ Champions League ដែលនឹងដំណើរការចាប់ពីថ្ងៃស្អែកនេះ។
តុលាការអជ្ញាកណ្តាលផ្នែកកីឡានឹងធ្វើការសម្រេចចិត្តទៅលើជោគវាសនារបស់ក្រុមបាល់ទាត់ Manchester City នៅអំឡុង៣ថ្ងៃបន្ទាប់ទៀតថាតើក្រុមនេះពិតជានៅតែមានទោសដូចការចោទប្រកាន់ពីដំបូងឬអត់។
ប្រសិនបើជាតុលាការឧទ្ធរណ៍នៅតែរកឃើញកំហុសពីការចាយលុយហួសពីច្បាប់ FIFA កំណត់មានន័យថា Manchester City នឹងត្រូវហាមមិនអោយប្រឡូកខ្លួនក្នុងពានរង្វាន់អឺរ៉ុបចំនួន២រដូវកាល។ ហើយប្រសិនបើ Manchester City មិនមានសិទ្ធប្រកួតប្រជែងក្នុងក្របខណ្ឌពានរង្វាន់អឺរ៉ុបមែនវាក៏ជាពេលវេលាដែល Kevin de Bruyne ត្រូវតែចាកចេញពីក្លឹបមួយនេះដូចអ្វីដែលគេធ្លាប់បាននិយាយរួចមកហើយ។
តែប្រសិនបើ Manchester City ឈ្នះបណ្តឹងឧទ្ធរណ៍័នេះក៏នឹងមានន័យថាសហព័ន្ធបាល់ទាត់អឺរ៉ុប EUFA ប្រឈមមុខទៅនឹងការលុបចោលច្បាប់នៃការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយតម្លាភាពដែលកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ននេះចេញពីច្បាប់ក្បួនរបស់ខ្លួនដែរ។