គ្រូថ្មី Real Madrid ថាមិនទិញកីឡាករបន្ថែមទៀតទេ ទោះបីទើបចាញ់ Atletico Madrid ក្តី
គ្រូថ្មី Real Madrid លោក Julen Lopetegui បាននិយាយថា ក្លឹបនឹងមិនទិញកីឡាករបន្ថែមទៀតទេ ទោះបីទើបចាញ់ Atletico Madrid នៅក្នុងពានរង្វាន់ UEFA Super Cup កាលពីយប់មិញ។
សម្រាប់ការដឹកនាំក្នុងប្រកួតផ្លូវការជាលើកដំបូងឲ្យក្រុមអធិរាជស អតីតគ្រូជម្រើសជាតិអេស្ប៉ាញបានជួបបរាជ័យដោយចាញ់ ATM ក្នុងលទ្ធផល៤ទល់នឹង២។
លោក Julen Lopetegui និយាយថា៖ “អ្វីដែលគោលនយោបាយរបស់ក្លឹបបានកំណត់គឺមិនផ្លាស់ប្ដូរ។ ពេលនេះ La Liga ចាប់ផ្ដើម ហើយវាជាពានសំខាន់សម្រាប់ខ្ញុំ។”
គួររំលឹកថា លោក Julen Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹក Real Madrid ជំនួសអ្នកចាត់ការចាស់ Zinedine Zidane ដែលបានប្រកាសលាឈប់ពីតំណែង។