Floyd៖ បើ Conor McGregor ត្រឡប់មកវិញ ខ្ញុំនឹងពិន័យគេឱ្យដួលលើសង្វៀនម្តងទៀត
កាលពីថ្ងៃអាទិត្យ Conor McGregor អ្នកប្រដាល់ក្នុងទ្រុង UFC បានប្រកាសព្យួរហ្គង់ចូលនិវត្តន៍យ៉ាងគួរឱ្យភ្ញាក់ផ្អើលត្រឹមអាយុ៣១ឆ្នាំ។
យ៉ាងណាក្តីស្តេចប្រដាល់សហរដ្ឋអាមេរិក Floyd Mayweather ក៏បានបញ្ចេញមតិរបស់ខ្លួនទាក់ទង់នឹងរឿងខាងលើផងដែរថា៖ “បើខ្ញុំនិយាយមិនខុសទេ Conor McGregor បានប្រាប់ Mike Tyson ថាគេនឹងផ្តួលខ្ញុំវិញពេលជួបគ្នាម្តងទៀត ប៉ុន្តែគេប្រកាសចូលនិវត្តន៍ទៅហើយ។ ខ្ញុំចង់ប្រាប់ថា បើឯងវិលចូលសង្វៀនសារជាថ្មីម្តងទៀត ខ្ញុំនឹងរងចាំពិន័យឯងម្តងទៀតដូចគ្នា”។
គួររំលឹកថា Conor McGregor ក៏ធ្លាប់បង្ហោះចូលនិវត្តន៍បែបនេះដែរ កាលពីឆ្នាំ២០១៩ ប៉ុន្តែក្រោយមកក៏ឡើងវ៉ៃវិញ ដោយឡែកសម្រាប់ប្រវត្តិប្រកួតរបស់គេគឺចំនួន២៦ដង ដោយឈ្នះ២២ដង និងចាញ់៤ដង ខណៈប្រកួតចុងក្រោយរបស់គេ កាលពីខែមករាកន្លងទៅគឺឈ្នះ Donald Cerrone ក្នុងទឹកទី១។