
សហព័ន្ធបាល់ទាត់កម្ពុជាបញ្ជាក់ហើយថា លឹម ពិសុទ្ធ មិនបានលេង U23 ទេ
លឹម ពិសុទ្ធ ត្រូវបានដកចេញពីបេក្ខភាព AFF U23 Championship 2022 សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្រោយមានបញ្ហារបួសបែកឆ្អឹងទ្រនាប់ជើង។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសបែបនេះ ៖
“សូមចូលរួមសោកស្ដាយដល់កីឡាករ លឹម ពិសុទ្ធ ដែលនឹងត្រូវខកខានចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដោយសារបញ្ហារបួស។ កំឡុងពេលធ្វើការប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី០២ ខែកុម្ភៈ មក ក្រុមការងាររបស់ក្រុមជម្រើសជាតិ បានពិនិត្យមើលឃើញថា ពិសុទ្ធ មានបញ្ហារបួសត្រង់ចំណុចជង្គង់ ហេតុដូច្នេះក្រុមការងារក៏ធ្វើការពិនិត្យលើជង្គង់របស់គាត់តាមរយៈ (MRI)។ ក្រោយការពិនិត្យ និងយោងតាមស្ថានភាពជង្គង់របស់ ពិសុទ្ធ ក្រុមការងារគ្រូបានសម្រេចអោយ ពិសុទ្ធ សម្រាកព្យាបាល ជៀសវាងរបួសរាំរ៉ៃនេះ កាន់តែធ្ងន់ធ្ងរប៉ះពាល់អាជីពជាកីឡាកររបស់ខ្លួន។”