Jose Mourinho ចង់បាន Jesse Lingard មកកាន់ Spurs ខណៈ PSG តាមចែចូវ Dele Alli
គ្រូបង្វឹក Jose Mourinho ត្រូវគេរាយការណ៍មកថា ចង់ចុះកុងត្រាយកខ្សែបម្រើ Jesse Lingard ពី Manchester United មកកាន់ Tottenham Hotspurs មុនទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះក្នុងតម្លៃខ្លួន៣០លានផោន។
Jesse Lingard មិនបានស្ថិតនៅក្នុងក្រសែរភ្នែករបស់គ្រូបង្វឹកបិសាចក្រហម Ole Gunnar Solskjaer ទៀតឡើយ ខណៈដែលក្លឹបផ្សេងៗមិនហ៊ានដាក់សំណើរចង់បានដោយសារតែថ្លៃនឿយហត់របស់គេខ្ពស់ខ្លាំងពេកនៅទឹកដី Old Trafford។
ដោយឡែក Paris Saint Germain ក៏បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើ Dele Alli ដូចគ្នា ដោយក្រុមអ្នកមានបារាំងចង់បានកីឡាករអង់គ្លេសរូបនេះទៅពង្រឹងតំបន់បម្រើរបស់ខ្លួននៅក្របខណ្ឌ Ligue 1។