គ្រូ Dortmund បង្ហាញការខឹងសម្បារ ក្រោយធ្លាក់ចេញពីពានរង្វាន់ German Cup
លោក Marco Rose គ្រូបង្វឹក Borussia Dortmund បង្ហាញអារម្មណ៍ខឹងសម្បារបន្ទាប់ក្រុមបានបោះបង់ឱកាសក្នុងការការពារជើងឯកពានរង្វាន់ German Cup ក្រោយត្រូវក្រុម St Pauli ទម្លាក់ពី ដោយលទ្ធផល ២-១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
បរាជ័យនេះបានធ្វើអោយលោក Marco Rose មានការខកចិត្តខឹងសម្បារដោយថា “ខ្ញុំខឹងខ្លាំងណាស់។ វាជាពានរង្វាន់មួយដែលយើងត្រូវការឈ្នះហើយយើងមានប្រវត្តិយ៉ាងល្អជាមួយពានមួយនេះ។ ត្រឹមពេលតែ១០នាទីដំបូងយើងបានរបូតឱកាសឱ្យចាកចេញឆ្ងាយ។”
សូមបញ្ជាក់ថា នេះជាលើកដំបូងរបស់ Dortmund ចាប់តាំងពីរដូវកាល ២០០៦-០៧ ដែលមិនអាចឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ German Cup៕
– Monsoon-