![](https://www.msrsport.com/wp-content/uploads/2024/05/GettyImages-2150029521-1536x959.jpg)
VAR: Wolves កើតទុក្ខមិនសុខចិត្តចង់បំបាត់ VAR តែក្លឹបផ្សេងទៀតគ្មានបញ្ហា
ក្លឹបទាំងអស់នៅ Premier League នឹងត្រូវបានស្នើសុំឱ្យបោះឆ្នោតលើការលុបចោល VAR សម្រាប់រដូវកាលក្រោយ តែទោះជាយ៉ាងណាក្លឹបភាគច្រើនចង់រក្សាវាទុកនៅដដែល លើកលែងតែក្លឹប Wolverhampton។
សារព័ត៌មាន Sky Sports News ត្រូវបានប្រាប់ឲ្យដឹងថា សំណើរបស់ Wolves ក្នុងការលុបចោល VAR ទំនងជាមិនជោគជ័យទេ។ ប្រភពមួយចំនួនបានណែនាំថា ពួកគេគិតថា វាមិនទំនងទាល់តែសោះដែលអាចមានក្លឹបចំនួន 14 ទៀតនឹងបោះឆ្នោតគាំទ្រសំណើនេះនៅពេលដែលសហព័ទ្ធ Premier League នឹងបើកការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនៅពីថ្ងៃទី 6 ខែមិថុនាខាងមុខនេះ។
មានប្រភពជិតស្និទ្ធនឹង Wolves បានពន្យល់ថាពួកគេមានអារម្មណ៍ថា VAR កំពុងតែបំផ្លាញ “បទពិសោធន៍បាល់ទាត់” នៅកម្រិតកំពូលក្នុងប្រទេសអង់គ្លេស។ គាត់បាននិយាយ ថា ៖ « ស្មារតីនៃការប្រកួតដែលអ្នកគាំទ្របាល់ទាត់បានស្រឡាញ់អស់រយៈពេលជាងមួយសតវត្សមកហើយនោះកំពុងត្រូវបានគេ ដកចេញជាបណ្តើរៗហើយ។ យើងមាន VAR អស់រយៈពេល 5 ឆ្នាំមកនេះតែអ្វីៗមិនមានភាពប្រសើរឡើងទេ។» ការស្រែកច្រៀងនៅកីឡដ្ធាន Molineux “វាមិនមែនជាបាល់ទាត់ទៀតទេ” ក្នុងរដូវកាលនេះគឺជាមួយនឹងការស្រែកហ៊ោយ៉ាងទូលំទូលាយនៅរាល់ការសម្រេចចិត្តរបស់ VAR – ថាតើវាជាការពេញចិត្តរបស់ក្រុមម្ចាស់ផ្ទះឬអត់។ ជាការពិតការលុបចោល VAR ក៏មិនអាចជួយ Wolves ក្នុងការត្អូញត្អែរជាច្រើនរបស់ពួកគេប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងរដូវកាលនេះដែរ។
តើអ្វីដែលជាមូលហេតុដែលនាំឲ្យ Wolves មានការខឹងសម្បារជាខ្លាំងទៅលើអាជ្ញាកណ្តាលជាពិសេស VAR?
– Wolves ចង់បានការសម្រេចចិត្តពីអាជ្ញាកណ្តាលកាន់តែល្អប្រសើរជាងឥលូវនេះទៅទៀត។
– កង្វះទំនាក់ទំនង/តម្លាភាពជាមួយអ្នកទស្សនាក្នុងកីឡដ្ឋាន
– រយ:ពេលយូរក្នុងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល