បាល់បោះបុរសអាមេរិកឈ្នះមេដាយមាសអូឡាំពិកលើកទី១៦
ក្រុមបាល់បោះជម្រើសជាតិអាមេរិកបានក្លាយជាម្ចាស់មេដាយមាសអូឡាំពិក ២០២០ ក្រោយយកឈ្នះជម្រើសជាតិបារាំង ដោយលទ្ធផល៨៧ ទល់នឹង៨២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ នេះ។
នេះក៏ជាការឈ្នះលើកទី៤ជាប់ៗគ្នានៅអូឡាំពិក និងជាលើកទី១៦ដែររបស់អាមេរិក។
ខាងក្រោមជាឆ្នាំដែលអាមេរិកបានមេដាយមាសអូឡាំពិកក្នុងកីឡាបាល់បោះបុរស ៖
1936, 1948, 1952, 1956, 1960, 1964, 1968, 1976, 1984, 1992, 1996, 2000, 2008, 2012, 2016, 2020