កូនខ្មែរ Jordan Pisey ឈានដល់វគ្គដណ្ដើមមេដាយមាសអូឡាំពិក
កូនខ្មែរ Jordan Pisey Windle ដែលកំពុងតំណាងសហរដ្ឋអាមេរិកប្រកួតលោតទឹកវិញ្ញាសា១០ម៉ែត្របានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រយកមេដាយមាសអូឡាំពិក ២០២០ហើយ។
ក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ នេះ កីឡាករជម្រើសជាតិអាមេរិកដើមកំណើតខ្មែរទទួលបានលេខ៩ក្នុងចំណោម១២នាក់ដែលត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ចំពោះវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅម៉ោង១ថ្ងៃត្រង់ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ នេះតែម្ដង៕