
ក្រុមបាល់ទះមហាផ្ទៃ “ខ” ឈ្នះជើងឯកសម្ដេចក្រឡាហោម ស ខេង ២០២៣
ក្រុមបាល់ទះក្រសួងមហាផ្ទៃ “ខ” បានក្លាយជាម្ចាស់ជើងឯកសម្ដេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០២៣ ក្រោយឈ្នះក្រុមរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល៣សិតទល់នឹង១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិអូឡាំពិក។
ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបញ្ជាការដ្ឋានអង្គរក្ស “ខ” ដែលបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ដូច្នេះ ក្រុមមហាផ្ទៃ “ខ” បានប្រាក់រង្វាន់៥០លានរៀល, ក្រុមរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន២០លានរៀល និងក្រុមបញ្ជាការដ្ឋានកងអង្គរក្សទទួលបាន១២លានរៀល។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង បានដំណើរការតាំងពីថ្ងៃទី០៩ ខែវិច្ឆិកា មកម្ល៉េះ ដោយមាន២៩ក្រុមចូលរួម បែងចែកជា៨ពូល៕