ហែលទឹកកម្ពុជាបង្កើតប្រវត្តិសាស្ត្រនៅស៊ីហ្គេម
ក្រុមកីឡាករហែលទឹកកម្ពុជា ដណ្ដើមបានមេដាយជាលើកដំបូងក្នុងវិញ្ញាសាហែលទឹកពាក់ជើងទា ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម។
តាមពិតទៅ នេះជាវិញ្ញាសាថ្មីសម្រាប់កម្ពុជានៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងទើបតែហ្វឹកហាត់ក្នុងឆ្នាំ២០២នេះ ហើយក៏ដណ្ដើមបានមេដាយសំរឹទ្ធតែម្ដង។
មេដាយសំរឹទ្ធនោះធ្វើបានពីវិញ្ញាសាហែលបណ្តាក់ ៤x២០០ម (surface) ដែលមានកីឡាកររួមមាន លឹម កែវឧត្តម, ទួន ទិត្យសត្យា, លឹម សុខវឌ្ឍន៍នន្ទ និងឆោម ច័ន្ទថន៕