បាល់បោះនារីអាមេរិកឈ្នះមេដាយមាសអូឡាំពិកជាលើកទី៧ជាប់គ្នា
ជាលើកទី៧ហើយដែលក្រុមបាល់បោះជម្រើសជាតិនារីអាមេរិកបានឈ្នះមេដាយមាសអូឡាំពិកជាប់ៗគ្នាតែម្ដង។ ពួកគេបានយកឈ្នះម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល ៩០ទល់នឹង៧៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។
នេះជាការឈ្នះមេដាយមាសអូឡាំពិកលើកទី៩សម្រាប់ក្រុមបាល់បោះនារីអាមេរិក។ គិតមកទល់ពេលនេះ ក្រុមបាល់បោះនារីអាមេរិកឈ្នះមេដាយមាសអូឡាំពិកសរុបបាន ៩ លើកហើយ គឺក្នុងឆ្នាំ១៩៨៤, ១៩៨៨, ១៩៩៦, ២០០០, ២០០៤,២០០៨, ២០១២, ២០១៦ និង២០២០៕