អតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ Vitali Klitschko និយាយថាគ្មានផ្លូវដែលលោកចុះចាញ់ពីការឈ្លានពានពីរុស្សីនោះទេ
អភិបាលក្រុង Kyiv និងជាអតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ Vitali Klitschko បានប្រាប់រ៉យទ័រពីរដ្ឋធានីនៃប្រទេសអ៊ុយក្រែនថាប្រជាជនអ៊ុយក្រែនគ្មានហេតុផលត្រូវដកថយទេ ហើយយើងនឹងការពារមាតុភូមិមួយនេះពីការឈ្លានពានរបស់រុស្ស៊ី។
គិតទល់ពេលនេះមានប្រជាជនបានរងរបួសរាប់ពាន់ម៉ឺននាក់ តែ Vitali Klitschko បាននិយាយថាប្រហែលពាក់កណ្តាលនៃប្រជាជន 3 លាននាក់នៅក្នុងទីក្រុងបានចាកចេញហើយ។ ក្នុងនោះអាជ្ញាធរក៏បានជម្លៀសកុមារកំព្រាជាច្រើននាក់ទៅកាន់ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ផងដែរ។
លោកបានបន្តថា៖ «ស្ថានការណ៍មានភាពតានតឹង ប្រជាជនមានការព្រួយបារម្ភ» ដោយបន្ថែមថា គ្រាប់មីស៊ីលបានវាយប្រហារប្លុកលំនៅឋាន នឹងទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឥតឈប់ឈរ តែលោកដែលជាផ្នែកមួយនៃប្រទេសគឺឈរនៅទីនោះ ដើម្បីស្ដាសន្តិភាពឡើងវិញដោយគ្មានថ្ងៃរាថយ៕
-Monaoon-