បាល់ទះជម្រើសជាតិកម្ពុជាឈ្នះគុយបា៣ទល់នឹង១
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះគុយបា ដោយលទ្ធផល៣សិតទល់នឹង១ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា នាកីឡដ្ឋានព្រីនស៍។
នេះជាការប្រកួតមិត្តភាពទី២បន្ទាប់ពីកម្ពុជាឈ្នះសិង្ហបុរ ី២សិតទល់នឹង១ កាលថ្ងៃទី១៥ ខែតុលា។
ការប្រកួតមិត្តភាពអន្តរជាតិនេះត្រូវបានធ្វើឡើងដើម្បីអបអរសាទរដល់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន៕