ទីបំផុតចៅមាណពឃ្វាលក្របីរត់លឿនបំបែកឯតទគ្គកម្ម Usain Bolt បានហើយ
(BC-99)
កម្មករសំណង់ម្នាក់មកពីប្រទេសឥណ្ឌាត្រូវបានគេមើលឃើញដោយផ្ទាល់ភ្នែកថាបានបំបែកកំណត់ត្រារត់ចំងាយ ១០០ ម៉ែត្ររបស់កំពូលអ្នករត់ប្រណាំងគ្មានពីរលើលោក Usain Bolt បានសម្រេចនៅក្នុងកម្មវិធីប្រណាំងក្របីជ្រើសរើសជើងឯកប្រចាំប្រទេស។
ចៅមាណព Srinivasa Gowda មកពីរដ្ឋ Karnataka ប្រទេសឥណ្ឌាត្រូវបានគេហៅឱ្យចូលរួមក្នុងការរត់ប្រណាំងសាកល្បងថ្នាក់ជាតិបន្ទាប់ពីគេប្រើថិរៈវេលាមិនគួរឱ្យជឿគឺ ៩.៥៥ វិនាទីក្នុងការរត់លើចម្ងាយ១០០ម៉ែត្រ។ នៅក្នុងកម្មវិធីប្រណាំងក្របីប្រពៃណីជ្រើសរើសជើងឯកទូទាំងប្រទេស លោក Srinivasa Gowda ដែលជាកម្មករសំណង់ផងនិងជាអ្នកគង្វាលក្របីផងនុះ បានប្រើសមត្ថភាពរបស់ខ្លួនក្នុងរត់គៀងក្របីចម្ងាយ១០០ម៉ែត្របានយ៉ាងលឿនមិនគួរអោយជឿ។ មានប្រិយមិត្តជាច្រើនដែលបានចូលរួមទស្សនាការប្រកួតក្នុងកម្មវិធីនេះបានផ្ទៀងពេលវេលានិងធ្វើការស្រែកហ៊ោរកញ្ជ្រៀវខ្ញៀវខ្ញារនៅពេលដែលចៅមាណពខាងលើបានបំបែកឯតទគ្គកម្ម Usain Bolt ចំនួន ០.០៤វិនាទី។
ម្ចាស់មេដាយមាសពិភពលោក៨សម័យរបស់ ចាម៉ៃកា Usain Bolt បានចាក់សោរឯកតទគ្គកម្ម ១០០ម៉ែត្ររបស់ខ្លួនចំនួន ៩.៥៩វិនាទីដែលមិនទាន់មានជើងខ្លាំងណាបំបែកបានឡើយ។ រហូតមកដល់ពេលនេះបែជាចៅមាណព Srinivasa Gowda រត់គៀងក្របីលើវាលភក់ប្រើពេលខ្លីជាង Usain Bolt លើចម្ងាយផ្លូវ ១០០ម៉ែត្របានទៅវិញ!។