បើកឆាកសប្តាហ៍ទី១នៃពានរង្វាន់ Cambodia League 2020 ព្រះខ័នរាជស្វាយរៀង ឈរលេខ១ក្នុងកំពូលតារាង

ប្រភពរូបភាព: Cambodia League
សប្តាហ៍ទី១នៃការប្រកួតបើកឆាកនៃពានរង្វាន់ Cambodia League 2020 នៅថ្ងៃអាទិត្យនេះ ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះក្រុម សូលទីឡូអង្គរ ក្នុងលទ្ធផល៥ទល់១ ក្នុងនោះអ្នកស៊ុតបញ្ជូលទីរបស់ ព្រះខ័នរាជស្វាយរៀង មានដូចជាកីឡាករ Jean Marie Privat Befolo Mbraga ស៊ុតបើកឆាកនាំមុខ សូលទីឡូអង្គរ មុនក្នុងនាទី១៥ ចូលដល់នាទី១៩កីឡាករ សូលទីឡូអង្គរ Matheus Souza E Silva ស៊ុតតាមស្មើនៅនាទី១៩ ក្រៅពីនោះកីឡាករ សារ៉េត គ្រីយ៉ា ស៊ុតបញ្ជូលទីនៅនាទី៣១ កីឡាករ Kobayashi Daisuke រកបាន៣ឲ្យ ព្រះខ័ណ្ឌរាជស្វាយរៀងនៅនាទី៤៩ ហើយមកទៀតកីឡាករ នេន សុធារ័ដ្ឋបន្ថែមគ្រាប់បាល់ទី៤នៅនាទី៥២ និងគ្រាប់បាល់ទី៥ ដែលជាគ្រាប់ចុងក្រោយស៊ុតដោយកីឡាករដដែរគឺ Kobayashi Daisuke នៅនាទី៩០បូក២ ដូចនេះលទ្ធផល៥ទល់១ បានជួយឲ្យព្រះខ័នរាជស្វាយរៀង ទទួលបាន៣ពិន្ទុឡើងឈរលេខ១នៅក្នុងតារាងគិតត្រឹមសប្តាហ៍ទី១នេះ។ ក្រៅពីនោះ ក្នុងការប្រកួតក្នុងថ្ងៃដដែរ អង្គរថាយហ្គឺបានបញ្ចប់ត្រឹមលទ្ធផល១ស្មើជាមួយ បឹងកេត និង ក្រុមអាស៊ីអឺរ៉ុបយូណាយធីត បានប្រកួតឈ្នះក្រុម គិរីវង្សសុខសែនជ័យ១ទល់០។

ប្រភពរូបភាព: Cambodia League
សម្រាប់លទ្ធផលផ្សេងៗទៀតនាកាលប្រកួតក្នុងថ្ងៃសៅរ៍កន្លងទៅ យុវជនបាទីអាយុក្រោម១៨ បញ្ចប់លទ្ធផលសូន្យស្មើជាមួយ កងយោពលខេមរភូមិន្ទ ចំណែកឯ ភ្នំពេញក្រោមឈ្នះក្រុម អគ្គិសនីកម្ពុជា ៣ទល់០ និង ក្រុម វិសាខា ឈ្នះក្រុម នគរបាលជាតិ ២ទល់១៕