Slavia Prague តាមស្មើម្ចាស់ផ្ទះ Arsenal នាទី៩០+៣
Slavia Prague បានរកគ្រាប់បាល់បញ្ចូលទីចុងម៉ោងតាមស្មើម្ចាស់ផ្ទះ Arsenal ក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ UEFA Europa League។
គ្រាប់បាល់បញ្ចូលទីពីកីឡាករបម្រុង Nicolas Pepe ស្ទើរតែឲ្យក្រុមកាំភ្លើងធំនាំមុខជើងទីមួយទៅហើយ ព្រោះគេបានទាត់បញ្ចូលទីក្នុងនាទី៨៦។
ផ្ទុយទៅវិញ Tomas Holes បានតែតបញ្ចូលទីក្នុងនាទី៩០+៣ ធ្វើឲ្យក្រុមមកពីសាធារណរដ្ឋឆេកមានគ្រាប់បាល់នៅក្រៅដី។
ជើងទី២ នឹងធ្វើឡើងនៅក្រុងប្រាក ថ្ងៃពុធ សប្ដាហ៍ក្រោយ ហើយលោក Mikel Arteta នៅតែជឿថា Arsenal នៅតែអាចមានលទ្ធភាពឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
អ្នកចាត់ការក្រុមតំណាងអង់គ្លេសអះអាងបែបនេះ “៖តាមចិត្តរបស់យើង គឺត្រូវតែឈ្នះក្នុងជើងទី២ ដើម្បីទៅកាន់វគ្គបន្ត។ ខ្ញុំជឿថា យើងអាចធ្វើបាន បើធ្វើមិនបាន ខ្ញុំប្រហែលមិនបានអង្គុយនៅទីនេះទេ។”
ក្រុមឈ្នះនឹងជួប Dinamo Zagreb ឬ Villareal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងជំនួបវគ្គ៨ក្រុមជើងទី Zagreb ត្រូវបាន Villareal នាំំមុខ០ទល់នឹង១។