Man City លត់ម្ចាស់ផ្ទះ Sporting ០-៥ ខណៈ Mbappe ស៊ុតឲ្យ PSG ឈ្នះ Real
Manchester City ទទួលបានជ័យជម្នះយ៉ាងធំធេង ដល់ទៅ០ទល់នឹង៥លើម្ចាស់ផ្ទះ Sporting Lisbon ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។
គ្រាប់បាល់២គ្រាប់ពី Bernado Silva បូករួមទាំងគ្រាប់បាល់ពី Riyad Mahrez, Phil Foden និង Raheem Sterling ធ្វើឲ្យក្រុមមេឃខៀវមានរំពឹងច្រើនឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ចំណែក Paris Saint Germain ឯណោះបានយកឈ្នះ Real Madrid ១ទល់នឹង០ ទាត់បញ្ចូលទីដោយ Kylian Mbappe ក្នុងនាទី៩០+៤។
Lionel Messi ទាត់ប៉េណាល់ទីមិនចូលក្នុងនាទី៦២។ នេះជាការទាត់មិនចូលលើកទី៥ក្នុងចំណោម២៣ដងនៅ UEFA Champions League៕