កីឡដ្ឋានទាំង១២នៅរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA World Cup នឹងដំណើរការជាលើកទី២១ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នាប្រទេសរុស្ស៊ី។ក្នុងនាមជាម្ចាស់ផ្ទះ រុស្ស៊ីបានយកទីក្រុងចំនួន១១ និងជ្រើសរើសកែប្រែទីលានចំនួន១២កន្លែង ដើម្បីទទួលព្រិត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រនេះ។តោះដើម្បីចង់ដឹងថា តើទីក្រុង និងទីលាន ទាំងអស់នោះ យ៉ាងម៉េចខ្លះ សូមធ្វើការទស្សនាទាំងអស់គ្នា៖
1- ទីលាន Kaliningrad Stadium ៖ ស្ថិតក្នុងទីក្រុង Kaliningrad ដោយទីលាននេះនឹងអាចផ្ទុកអ្នក ទស្សនាបានដល់ទៅ ៣៥២១២ កៅអី។
2- ទីលាន Kazan Arena ៖ ស្ថិតក្នុងទីក្រុង Kazan ។ ទីលាននេះអាចផ្ទុកអ្នកទស្សនាបាន ៤៤៧៧៩កៅអី។
3- ទីលាន Spartak Stadium ៖ មានទីតាំងស្ថិតនៅកណ្តាលរដ្ឋធានី Moscow តែម្តង ដោយទីលាននេះអាចផ្ទុកអ្នកទស្សនាបានដល់ទៅ ៤៣២៩៨ កន្លែង។
4- ទីលាន Luzhniki Stadium ៖ មានទីតាំងនារដ្ឋធានា Moscow ជាមួយទីលាន Spartak ដែរ ប៉ុន្តែមានទំហំធំជាង និង អាចផ្ទុកអ្នកទស្សនាបានដល់ទៅ ៨១០០៦ កន្លែង ឯណោះ។
5- ទីលាន Nizhny Novgorod Stadium ៖ កំពុងសិ្ថតក្នុងការសាងស់ថ្មីនាទីក្រុង Nizhny Novgorod ដោយអាចផ្ទុកអ្នកទស្សនាបាន ៤៥៣៣១កន្លែង។
6- ទីលាន Rostov Arena ៖ មានទីតាំងនាទីក្រុង Rostov-on-don ដោយវានឹងអាចផ្ទុកអ្នកទស្សនាបាន ៤៥១៤៥ កៅអី ក្រោយបញ្ចប់ការសាងសង់។
7- ទីលាន Saint Petersburg Zenit Arena ៖ ទីលាននេះកំពុងស្ថិតក្នុងការជួសជុលថ្មីដូចគ្នា ដោយវានឹងអាចផ្ទុកមនុស្សបាន ៦៨១៣៤ កៅអី។
8- Cosmos Arena ៖ មានទីតាំងនៅទីក្រុង Samara ដោយនឹងផ្ទុកអ្នកទស្សនាបាន ៤៤៨០៧ កៅអី។
9- Mordovia-arena ៖ ស្ថិតក្នុងទីក្រុង Saransk។ វាអាចផ្ទុកអ្នកទស្សនាបាន ៤៤៤៤២ កៅអី។
10- ទីលាន Fisht Stadium ៖ ទីលានដែលស្ថិតក្នុងទីក្រុង Sochi អាចផ្ទុកអ្នកទស្សនាបាន ៤៧៧០០កៅអី។
11- Volgograd Arena ៖ ទីលានក្នុងទីក្រុង Volgograd អាចផ្ទុកអ្នកទស្សនាបាន ៤៥៥៦៨ កន្លែង។
12- Central Stadium ៖ មានទំហំតូចបន្តិច ដោយផ្ទុកបានតែ ៣៥៦៩៦ កន្លែង ស្ថិតក្នុងទីក្រុង Yekaterinburg ៕