អត្តពលិកហែលទឹកកម្ពុជា ២រូប បានដល់ថ្ងៃប្រកួតនៅល្ងាចនេះ រួមនិងលទ្ធផលមេដាយមួយចំនួនសម្រាប់ប្រទសក្នុងតំបន់អាស៊ាន
អត្តពលិកហែលទឹកកម្ពុជា ២រូប បានដល់ថ្ងៃប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូហើយ នាវេលាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា) រួមមាន៖ កីឡាករ ហែម ប៉ុច ប្រកួតវិញ្ញាសា ៥០ម៉ែត្រសេរី ស្ថិតក្នុង Heat-4 និង Lane-6 និង កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ប្រកួតវិញ្ញាសា ៥០ម៉ែត្រ ស្ថិតក្នុង Heat-3 និង Lane-5។
ដោយឡែកសម្រាប់លទ្ធផលមេដាយមួយចំនួនសម្រាប់ប្រទសក្នុងតំបន់អាស៊ាន គិតត្រឹមម៉ោង ៨ព្រឹកនេះ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
– ហ្វីលីពីន មេដាយមាស ចំនួន១គ្រឿង ចំណាត់ថ្នាក់លេខ ៣១
– ថៃ មេដាយមាស ចំនួន ១គ្រឿង ចំណាត់ថ្នាក់លេខ ៣១
– ឥណ្ឌូនេស៊ី មេដាយប្រាក់ ចំនួន១គ្រឿង និងសំរិទ្ធិចំនួន២គ្រឿង ចំណាត់ថ្នាក់លេខ ៤២៕