
ខាន់ ចេសា អរគុណចំពោះទឹកចិត្តអ្នកគាំទ្រខ្មែរ
ខាន់ ចេសា បាននិយាយអរគុណចំពោះការលើកទឹកចិត្តរបស់ប្រជានជនខ្មែរ និងថាមានតម្លៃជាងមេដាយទៅទៀត។
ថ្លែងក្នុងកិច្ចសម្ភាសបន្ទាប់ពី ពិធីបំពាក់មេដាយ កីឡាការនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានលើកឡើងថា ៖
“៖ រាល់ការប្រកួតទាំងអស់គោលដៅរបស់ខ្ញុំគឺឈ្នះមេដាយមាស ជាពិសេសគឺការឈ្នះសម្រាប់ប្រទេសកម្ពុជា ។ ថ្ងៃនេះខ្ញុំទទួលបានត្រឹមមេដាយប្រាក់ ប៉ុន្តែខ្ញុំសុខចិត្តទទួលយកមេដាយប្រាក់ ហើយមានអ្នកគ្រប់គ្នានៅគាំទ្រលើកទឹកចិត្តខ្ញុំ ជាជាងទទួលបានមេដាយមាស, ព្រោះពេលនេះការគាំទ្ររបស់អ្នកទាំងអស់គ្នាគឺមានតម្លៃជាងមេដាយទៅទៀត ។ ដូចច្នេះហើយខ្ញុំសូមអរគុណយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នា ដែលលើកទឹកចិត្តខ្ញុំ មិនថាខ្ញុំទទួលបានជ័យជម្នះ ឬបរាជ័យនោះទេ ៕”