អតីតយុវជន AC Milan មួយរូបធ្វើអត្តឃាតដោយសារការរើសអើងពូជសាសន៍
អតីតយុវជនក្រុមបាល់ទាត់ AC Milan កីឡាករ Seid Visin ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នៅតំបន់ Campania ប្រទេសអ៊ីតាលី បន្ទាប់ពីបានធ្វើអត្តឃាតខ្លួនឯងដោយសារការតូចចិត្តនៃការរើសអើងពូជសានស៍។
នៅក្នុងលិខិតមួយដែលកីឡាករកើតនៅប្រទេស Ethiopia តែបានមករស់នៅប្រទេសអ៉ីតាលី បានសរសេរមុនពេលដែលរូបគេទទួលមរណភាព ដោយបាននិយាយថា“ ខ្ញុំប្រៀបដូចជាផ្ទាំងស៊ីបសម្រាប់គេបាញ់អញ្ជឹង! ទៅណា មកណា មានតែការរើសអើញពូជសាសន៍និងភាពស្អប់ខ្ពើមមកលើរូបខ្ញុំ ដែលមើលទៅគួរឲ្យខ្លាច។