
កត្តានេះហើយដែល Southgate យក Maguire ទៅ World Cup
“យើងត្រូវការខ្សែការពារដែលមានបទពិសោធ ហើយគេជាខ្សែការពារកណ្ដាលដ៏ល្អមួយរូបក្នុងក្រុម។” នេះជាមូលហេតុដែលគ្រូបង្គោល Gareth Southgate ជ្រើសរើស Harry Maguire និងត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន Manchester Evening News។
កាលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា គ្រូបង្គោល Gareth Southgate បានប្រកាសបញ្ជី២៦នាក់របស់ជម្រើសជាតិអង់គ្លេសទៅ World Cup 2022 នៅកាតារ។
Maguire ជាឆ្អឹងខ្នងមួយរបស់ក្រុមតោកំណាចក្នុង World Cup 2018 និង Euro 2020 តែក្រោយមកហាត់ធ្លាក់ជើងនៅ Man UTD រហូតរអិលទៅកៅអីបម្រុង។
អង់គ្លេសស្ថិតនៅពូល B ដែលមានអ៊ីរ៉ង់, អាមេរិក និងវេលស៍។ ពួកគេបើកឆាកប៉ះអ៊ីរ៉ង់ នៅថ្ងៃទី២១ ខែវិច្ឆិកា៕