
Messi ថា ជាអ្នកសម្រេចទៅ Inter Miami ដោយខ្លួនឯង
វីរបុរសអាហ្សង់ទីន Lionel Messi នឹងចូលរួមជាមួយក្លិបអាមេរិក Inter Miami បន្ទាប់ពីគាត់ចាកចេញពីក្រុមជើងឯកបារាំង Paris St-Germain ។
Messi វ័យ៣៥ឆ្នាំទទួលបានសំណើដ៏ធំពីក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត ខណៈដែលការវិលត្រឡប់ទៅកាន់ Barcelona បានក្លាយជារឿងមិនអាចទៅរួចនោះទេ ដោយសារតែមានកម្រិត Financial Fair Play (FFP) ។
Messi បានប្រាប់កាសែត Diario Sport និង Mundo Deportivo ថា “ខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងទៅ Miami។ ខ្ញុំបានសម្រេចចិត្ត ចាកចេញពីអឺរ៉ុប។
គេបន្ថែមថា “៖វាជាការពិតដែលខ្ញុំមានសំណើពីក្រុមអ៊ឺរ៉ុបមួយផ្សេងទៀត ប៉ុន្តែខ្ញុំមិនបានគិតពីវាទេ ព្រោះនៅអឺរ៉ុប គំនិតរបស់ខ្ញុំគឺចង់ទៅ Barcelona ប៉ុណ្ណោះ។ បន្ទាប់ពីឈ្នះ World Cup ហើយមិនអាចទៅ Barca បាន វាដល់ពេលដែលត្រូវទៅ MLS ដើម្បីបទពិសោធថ្មី ហើយរីករាយនឹងជីវិតប្រចាំថ្ងៃរបស់ខ្ញុំបន្ថែមទៀត។”