វីរបុរសក្រុមតោខៀវ Chelsea លោក Nevin ព្រមានពីការទិញ Ronaldo ដែលអាចអាក្រក់ជាង Lukaku ទៅទៀត។
(BC99)
វីរបុរសក្រុមតោខៀវ Chelsea ជំនាន់ទស្សវត្សទី 80 លោក Pat Nevin ជឿជាក់ថា Cristiano Ronaldo នឹងក្លាយជាកីឡាករដែលនាំបញ្ហាដល់ក្លិបធំជាង Romelu Lukaku ទៅទៀតប្រសិនបើក្លិបមួយនេះហ៊ានចុះហត្ថលេខាយករូបគេ។
រឿងរ៉ាវដែល Ronaldo កំពុងចង់ចាកចេញពី Manchester United ព្រោះមិនបានលេង Champions League រដូវកាលនេះបានក្លាយជាព័ត៌មានដ៏រសើបមួយនៅក្នុងពិភពបាល់ទាត់។ ស្របពេលដែលអ្នកធុរកិច្ចរបស់ក្លិប តោខៀវ Chelsea បានជំរុញឱ្យមានការផ្លាស់កីឡាករសញ្ជាតិ ព័រទុយហ្គាល់ រូបនេះមកកាន់ទឹកដី Stamford Bridge នៅរដូវកាលថ្មីនេះស្រាប់លោក Pat Nevin ដែលជាអតីតកីឡាករ Chelsea បានបញ្ចេញយោបល់របស់ខ្លួនថានេះមិនមែនជាពេលដែលអ្នកត្រូវគាំទ្រ Ronaldo ឱ្យមកទីនេះទេ។
លោក Nevin បានថ្លែងប្រាប់ BonusCodeBets ថា “ខ្ញុំគិតថា Ronaldo នឹងលេងមិនសូវល្អជាង Lukaku សម្រាប់ Chelsea ប៉ុន្មានទេ។ ពេលដែល Lukaku បានចុះហត្ថលេខាកាលពីរដូវកាលមុន មនុស្សជាច្រើនគិតថាគាត់នឹងក្លាយជាកីឡាករដែអាចរកបានមកវិញនូវអ្វីដែលក្លិបបានបាត់បង់ ប៉ុន្តែ Thomas Tuchel បានបានគិតខុស ហើយគាត់ក៏ទទួលស្គាល់ថាយ៉ាងដូច្នេះដែរ! ខណៈដែលអ្នកបានមើលឃើញថា Ronaldo ជាកីឡាករពូកែស៊ុតបាល់បញ្ចូលទីបានច្រើនគ្រាប់ អ្នកនឹងគិតថាគេជាកីឡាករដ៏អស្ចារ្យម្នាក់នៅ Premier League ហើយគួរតែផ្តល់ឱកាសឱ្យចូលរួមជាមួយ Chelsea តែខ្ញុំយល់ឃើញខុសពីនេះហើយអាចនិយាយបានថា គេនិងបង្ករបញ្ហាធំជា Lukaku ទៅទៀត” ។
គួរបញ្ជាក់ផងដែរថា Ronaldo បានបដិសេធរាល់សំណើរផ្សេងៗរបស់ Manchester United ដែលចង់រក្សាខ្លួនមិនឱ្យចាកចេញហើយថែមទាំងទទូចលុបកិច្ចសន្យារបស់គេដែលនៅសល់ថែមទៀតផង។