Arsenal នៅមានសង្ឃឹមប្រណាំងតំណែងលេខ៤ជាមួយ Chelsea ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទី
ដើម្បីប្រណាំងយកកៅអីលេខ៤ពីក្រុមតោខៀវ Chelsea ក្រុមរបស់លោក Unia Emery ចាំបាច់ណាស់ត្រូវតែពឹងលើជំនួយពីក្រុម Watford និង Leichester City នៅសប្តាហ៍ទី៣៧ និង ៣៨ ខណៈដែលការប្រកួតនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ អ្វីៗនឹងបានលាតត្រដាងច្បាស់ ថាតើក្រុមណាជាជើងឯកនៅរដូវកាលនេះ និង ក្រុមណាមានសិទ្ធចូលរួមប្រកួតពានរង្វាន់ Champions League នៅរដូវកាលក្រោយនេះ?។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បច្ចុប្បន្ននេះរវាង Arsenal និង Chelsea ខុសត្រូវគ្នាតែ២ពិន្ទុប៉ុណ្ណោះ ដោយ៣៦ប្រកួតកន្លងទៅតោខៀវឈរលេខរៀងទី៤មាន៦៨ពិន្ទុ ស្របពេលដែលក្រុមកំាភ្លើងធំឈរលេខរៀងទី៥មាន៦៦ពិន្ទុ បើនិយាយអំពីគ្រាប់បាល់ស៊ុតបញ្ចូលទីវិញគឺខុសត្រូវគ្នាតែ១គ្រាប់ប៉ុណ្ណោះ ដោយតោខៀវមាន២១គ្រាប់ ចំណេញជាងកាំភ្លើងធំដែលមាន២០គ្រាប់ស៊ុត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះដែរ បន្ទាប់ពីក្រុម Spur បានបរាជ័យក្រោមថ្វីជើងក្រុម AFC Bournemouth កាលពីយប់មិញនេះ១ទល់០ ក៏បានហុចដងឲ្យក្រុមតោខៀវ Chelsea មានឪកាសដើម្បីដណ្តើមតំណែង Top 3 នៅយប់នេះ ដោយឡែក Arsenal ក៏រិតតែមានឪកាសក្នុងការដណ្តើមតំណែត Top 4 និង Top 3 ផងដែរ។ សូមបញ្ជាក់សម្រាប់ការប្រកួតនៅយប់នេះគឺ ក្រុម Chelsea ប៉ះ ជាមួយ Watford ខណៈដែលក្រុម Arsenal ប៉ះជាមួយក្រុម Brighton ក្នុងសប្តាហ៍ទី៣៧៕