តើក្លឹបចុងក្រោយណាខ្លះដែលបដិសេដត្រង់ៗមិនយក Ronaldo
ក្លិប Atlético Madrid បានក្លាយជាក្លិបកំពូលអឺរ៉ុបចុងក្រោយ ដែលបដិសេធដំណឹងនៃការចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិប Manchester United។
អនាគត Ronaldo ជាមួយ Man UTD នៅតែមិនច្បាស់លាស់ ខណៈអ្នកគាំទ្រកំពុងតែរងចាំលទ្ធផលនៃកិច្ចពិភាក្សារបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំ និងភ្នាក់ងាររបស់គេ រវាងក្រុមប្រឹក្សាក្លិបអ្នកចាត់ការ លោក Erik ten Hag។
ដំណឹងចុងក្រោយបង្អស់បានបង្ហាញ Atlético Madrid គឺជាក្លិបកំពូលអឺរ៉ុបចុងក្រោយ បន្ទាប់ពីក្លិប Bayern Munich និង Cheslea ដែលបានចេញមកបដិសេធព័ត៌មាននៃការចង់បាន Ronaldo នៅទីផ្សារដោះដូររដូវក្តៅនេះ។ ជាក់ស្តែង លោក Enrique Cerezo ប្រធានក្លិប Atlético Madrid បានចេញមកអះអាងថា ក្លិបរបស់លោកមិនអាចទិញខ្សែប្រយុទ្ធ Ronaldo បានទេ។
– F11