អំឡុងពេលលេងអោយជំរើសជាតិ Super Star មួយចំនួនប្រឹងប្រែងរហូតជួបបញ្ហារបួស
EURO ២០២០ កំពុងចាប់ផ្តើមការប្រកួតជំរុះយ៉ាងមរមារញឹកនៅតាមពូលនិមួយៗ ហើយក៏បានស្វែងរកក្រុមដែលមានឈ្មោះទៅលេងនៅជុំផ្តាច់ព្រ័ត្រផងដែរ ដូចជា Belgium Italy Russia និង Poland។
ដោយឡែកអំឡុងព្រឹត្តិការណ៏ប្រកួតជុំរុះនេះក៏បានធ្វើអោយកីឡាករមួយចំនួនមានបញ្ហារបួសខ្លះៗដែរ ដោយក្នុងនោះមានដូចជា៖
*** Luka Modric (Croatia)
កីឡាករវ័យ ៣៤ឆ្នាំបានរងរបួសពេលដែល ក្រូអាតប៉ះជាមួយវែល នៅក្នុងពូល E។ Modrid បានរងរបួសសាច់ដុំជើងខាងស្តាំទាំងមូលក្រោយពេលលេង៩០នាទីពេញ បច្ចុប្បន្នរូបគេកំពុងស្ថិតក្រោមការតាមដានពីគ្រូពេទ្យបច្ចេកទេសរបស់ Real Madrid។
*** Neymar JR (Brazil)
ខ្សែប្រយុទ្ធរបស់ក្រុម Paris SG លេងបានតែ១២នាទីប៉ុណ្ណោះអោយក្រុមសំាបាប្រេស៊ីលក្នុងការប្រកួតមិត្តភាពជាមួយនែសេរីយ៉ា។ Neymar ស្ថិតក្នុងការព្យាបាលសរសៃពួរជើងខាងស្តាំក្រោយពេលរត់ដេញបាល់នៅដើមតង់ទី១។ ក្រោយពេលដូរចេញ ហើយការប្រកួតបានបញ្ចប់៩០នាទី ក្រុមទាំងពីរទទួលបានលទ្ធផល ១ស្មើរ។
***Gareth Bale (Wales)
ប្រឹងប្រែសឹងតែពេញ ៩០នាទីបានធ្វើអោយ Bale មានបញ្ហាជង្គង់ខាងឆ្វេងមិនអាចរត់បាននោះទេ។ គ្រាប៉ះជាមួយក្រូអាតនៅវគ្គជំរុះយ៉ូរូ Gareth Bale រកបានមួយគ្រាប់តាមស្មើរ ១ទល់នឹង១ ប៉ុន្តែបែរជាមានបញ្ហារបួសនៅចុងម៉ោងទៅវិញ ហើយមិនត្រូវបានដូរចេញនោះទេព្រោះ កីឡាកររបស់វែលនៅពេលនោះបានផ្លាស់ប្តូរគ្រប់ចំនួន ៣នាក់ទៅហើយ៕