
CR7 ចាប់ផ្ដើមចរចាជាមួយក្លិបទី៧
ក្រោយបរាជ័យក្នុងការចរចាជាមួយក្លិបចំនួន៦ដែលមាន PSG, Barcelona, Chelsea, Bayern Munich, Atletico Madrid, Napoli ឥឡូវនេះ Ronaldo ពិភាក្សាពីលទ្ធភាពត្រលប់ទៅ Sporting Lisbon វិញ។
សារព័ត៌មាន the Athletic រាយការណ៍ថា ភ្នាក់ងារ Jorge Mendes និង Cristiano Ronaldo បានពិភាក្សាជាមួយ Sporting Lisbon ដែលជាក្លិបអាជីពដំបូងរបស់សមាជិក Manchester United រូបនេះ។ Sporting ក៏ជាក្រុមដែលមានកៅអីស្វ័យប្រវត្តិក្នុងក្របខណ្ឌ UEFA Champions League រដូវកាល២០២២/២០២៣។ ការពិភាក្សាក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងគ្រូបង្គោល Ruben Amorim។
Legend បិសាចក្រហមរូបនេះបានស្នើទៅថ្នាក់ដឹកនាំ Man UTD ឲ្យបញ្ចប់កិច្ចសន្យារបស់គេដើម្បី Sporting អាចយកទៅចូលរួមបាន។ យ៉ាងណា Manchester United នៅតែចង់បានលុយខ្លះដើម្បីប៉ះប៉ូវប្រាក់ឈ្នួលរបស់ CR7៕