Juventus ខ្ចីកូនក្រុមចាស់ខ្លួនម្នាក់ពី Everton មកជំនួសកន្លែង Ronaldo
Juventus បានខ្ចី Moise Kean ពី Everton រយៈពេល២រដូវកាល បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo។
តាមពិតកីឡាករវ័យ២១ឆ្នាំដុះដាលចេញពីថ្នាល Juventus និងបានលេងក្រុមធំពីឆ្នាំ២០១៦ដល់២០១៩ មុនផ្ទេរទៅ Everton តម្លៃ២៧លាន៥សែនអឺរ៉ូ។ បានត្រឹមមួយរដូវកាល គេត្រូវបាន Everton ឲ្យ Paris Saint Germain ខ្ចី។
នៅ PSG រដូវកាលមុន កីឡាករមានឪពុកម្ដាយជនជាតិកូឌីវ័រ តែកើតនៅអ៊ីតាលី រកបាន១៦គ្រាប់ពី៣៦ប្រកួត៕