សហព័ន្ធបាល់ទាត់ឥណ្ឌា មិនអស់ចិត្តចំពោះការសម្រេចររបស់ FIFA
គណៈកម្មាធិការគ្រប់គ្រងបាល់ទាត់ឥណ្ឌា សម្តែងការភ្ញាក់ផ្អើល និងខកចិត្តចំពោះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA លើបញ្ហាបញ្ឈប់រាល់សកម្មភាពប្រកួត និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗដែលរៀបចំដោយ សហព័ន្ធបាល់ទាត់ឥណ្ឌា។
ក្រោមការសម្រេចរបស់ FIFA ចោទថា រដ្ឋាភិបាលលូកលាន់កិច្ចការកីឡាបាល់ ទាត់ឥណ្ឌា មិនអាចចូលរួមប្រកួត AFC Asian Cup 2023ទេ ហើយជម្រើសជំនួសឥណ្ឌា គឺប្រទេសហ្វីលីពីន។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពជាមួយវៀតណាម ក៏ត្រូវបានលុបចោល ហើយសម្រាប់ ជើងឯកលីគ ក៏មិនអាចមានចូលរួមប្រកួត ជាមួយក្រុមផ្សេងទៀត ក្នុងព្រឹត្តិការណ៍ AFC Championship ដែរ។
ប្រធានគណៈកម្មាធិការគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌា លោក Anil Dave បានសម្ដែងការសោកស្ដាយចំពោះការគ្រប់គ្រងជិត២ឆ្នាំចុងក្រោយ ក្រោមអាណត្ដិរបស់លោក Praful Patel អតីតប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលបានបន្សល់លក្ខណៈគ្មានប្រជាធិបតេយ្យ និងខុសច្បាប់ទាំងស្រុង។
បន្ថែមលើសពីនេះទៀត ការធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌា FIFA U-17 Women’s World Cup នឹងត្រូវប្ដូរម្ចាស់ផ្ទះថ្មី។ ការព្យួរនេះ នឹងត្រូវលុបចោលវិញ នៅពេលបង្កើតគណៈកម្មាធិការគ្រប់គ្រង ដើម្បីទទួលយកអំណាចរបស់គណៈកម្មាធិការប្រតិបត្តិ AIFF៕
F11 –