Chelsea កំពុងពិភាក្សាជាមួយ Tuchel រឿងតកុងត្រាថ្មី
Chelsea កំពុងស្ថិតក្នុងការពិភាក្សាជាមួយអ្នកចាត់ការ Thoms Tuchel ជុំវិញការបន្តកិច្ចសន្យា។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដែលចូលកាន់ការងារនៅ Stamford Bridge ក្នុងខែមករា ឆ្នាំ២០២១ នៅសល់កុងត្រាដល់ឆ្នាំ២០២៤។
ពេលជំនួសអតីតអ្នកចាត់ការ Frank Lampard ដំបូងៗ អតីតគ្រូបង្គោល PSG ខាងលើចុះកិច្ចសន្យាតែ១៨ខែប៉ុណ្ណោះ តែត្រូវបានបន្លាយសុពលភាពថែមទៀត ក្រោយឈ្នះ UEFA Champions League។
ឆ្លងកាត់ការប្រកួត២លើកនៅ Premier League រដូវកាលនេះ Chelsea នៅលេខ៧ មាន៤ពិន្ទុ ហើយត្រូវប៉ះ Leeds United នៅថ្ងៃអាទិត្យ ទី២១ ខែសីហា៕