ជើងខ្លាំង ស្រួង ភាវី រៀបចំការប្រកួតបីយ៉ាអន្តរជាតិ
អត្តពលិកមកពី៨ប្រទេស បានចូលរួមការប្រកួតប៊ីយ៊ាការ៉ុម ស្រួង ភារី ឆ្នាំ២០២៣ នៅកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ មុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមឈានចូលមកដល់ ។បើតាមការបញ្ចាក់របស់អ្នករៀបចំការប្រកួត បានឲ្យដឹងថា ការប្រកួតនេះ មាន៨ប្រទេសចូលរួម ក្នុងនោះក៏មានការចូលរួមពីប្រទេសកូរ៉េ និងប្រទេសវៀតណាមដែលជាជើងខ្លាំងផ្នែកប៊ីយ៉ាផងដែរ។
សម្រាប់ការប្រកួតនេះ អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួត បាននាំយកអាជ្ញាកណ្តាលអន្តរជាតិមកពីប្រទេសវៀតណាម ហើយក្នុងនោះកីឡាការិនី ស្រួង ភាវី ដែលជាកីឡាការិនីតំណាងកម្ពុជាត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាផ្ចះនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏នឹងបង្ហាញខ្លួនជាកីឡាការិនីកិតិ្តយសនៅក្នុងការប្រកួតនេះផងដែរ។
អ្នករៀបចំការប្រកួត ខាងលើបន្តថា ការប្រកួត ស្រួង ភាវី ប៊ីយ៊ាការ៉ុម ឆ្នាំ២០២៣ រៀបចំឡើង ក្រោមកិច្ចការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាពីសហព័ន្ធកីឡាស្នូកឃ័រឬប៊ីយ៉ា មានគោលបំណងធំចំនួន២ គឺទី១ ចង់លើកស្ទួយវិស័យប៊ីយ៉ានៅប្រទេសកម្ពុជាកាន់តែរីកចំរើន និងទី២ ចង់រកកីឡាករដែលមានសមត្ថភាពទៅប្រកួតនៅស៊ីហ្គេម ២០២៣។
អ្នករៀបចំដ៏ដែល អះអាងទៀតថា ការប្រកួតមិត្តភាពដល់អស្ចារ្យមួយនេះ អាចផ្តល់អត្ថប្រយោជន៏ខ្លាំងសំរាប់វិស័យប៊ីយ៉ានៅកម្ពជា អាចផ្តល់ឱកាសដល់កីឡាករពូកែៗដែលពួកគាត់មិនធ្លាប់បញ្ចេញសមត្ថភាព អាចបញ្ចេញនៅសមត្ថភាពបាន ថែមទាំងធ្វើឱ្យវិស័យកីឡានេះកាន់តែរីកចំរើនជឿនលឿនដូចប្រទេសដទៃដែរ ។
សម្រាប់ការប្រកួតនេះក៏បានដាក់ជាប្រាក់រង្វាន់ធំៗមាន៣រង្វាន់ ដើម្បីលើកទឹកដល់កីឡាករ ដែលឧបត្ថមទឹកប្រាក់ដោយអង្គការនៃប្រទេសកូរ៉េ តំណាងអោយ កីឡាការិនី ស្រួង ភាវី ។ សូមបញ្ជាក់ថា នៅក្នុងកម្មវិធីប្រកួតនៅថ្ងៃទី២០ ខែមេសា ខាងមុខនេះ កីឡាការនីកំពូលកម្ពុជា និងកីឡាការនី Carom កំពូលអាស៊ី ស្រួង ភាវី នឹងចែករំលែកបទពិសោធន៍ និងអាថ៌កំបាំងក្នុងការក្លាយជាកីឡាករជោគជ័យ ក៏ដូចជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ពីអាជីពរបស់នាង ៕