ទេស សម្បត្តិ លើកឡើងអំពីការត្រៀមខ្លួនជួបម្ចាស់ផ្ទះ បារ៉ែន ស្អែក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងត្រូវជួបម្ចាស់ផ្ទះ បារ៉ែន ក្នុងការប្រកួត FIFA World Cup Qatar 2022 Qualifiers នៅប្រទេសប៉ារ៉ែន ដែលជាជំនួបលើកទី៥ របស់កម្ពុជា ខណៈដែលកីឡាករ ទេស សម្បត្តិ ក៏បានលើកឡើងខ្លះៗពាក់ព័ន្ធជាមួយការត្រៀមខ្លួនផងដែរ។
ខ្សែការពាររបស់ក្លិប បឹងកេត បាននិយាយថា៖ “យើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនៅថ្ងៃស្អែក ហើយពួកយើងនិងបង្ហាញអ្វីដែលបានធ្វើក្នុងការហ្វឹកហាត់ ហើយពួកយើងនិងបង្ហាញប្រព័ន្ធដែលមានប្រសិទ្ធភាពរបស់យើងនៅថ្ងៃស្អែកនេះ។” បន្ថែមពីនេះលោក Ryu Hirose ដែលជាគ្រូបង្វឹកថ្មី បាននិយាយអំពីការដាក់កីឡាករវ័យក្មេងច្រើនក្នុងការប្រកួតថ្ងៃស្អែក ដើម្បីអោយមានបទពិសោធន៍នាពេលអនាគត់ ជាពិសេសកីឡាសុីហ្គែម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ផងដែរថា កម្ពុជា បានឆ្លងកាត់ ៥ ប្រកួតរួចមកហើយ ក្នុងនោះស្មើម្តង ចាញ់ ៤ដង មិនដែលឈ្នះឡើយ ស្របពេលដែលត្រូវស្វាគមន៍ម្ចាស់ផ្ទះ បារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១:៣០នាទីយប់ ស្អែកនេះ ដោយមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ BTV និងទំព័រហ្វេសប៊ុក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា