រឿងកុងត្រារបស់ De Bruyne នៅ Man City ត្រូវជាប់គាំងព្រោះភ្នាក់ងារត្រូវប៉ូលិសឃាត់ខ្លួន
កិច្ចចរចាកុងត្រាថ្មីរបស់ Kevin De Bruyne ជាមួយ Manchester City ត្រូវបានគាំង បន្ទាប់ពីភ្នាក់ងាររបស់គេត្រូវបានសមត្ថកិច្ចឃុំខ្លួន។
កីឡាករឆ្នើមប្រចាំឆ្នាំនៃក្របខណ្ឌ Premier League ខាងលើកំពុងស្ថិតនៅក្នុងកិច្ចព្រមព្រៀងថ្មីនៅឯកីឡដ្ឋាន Etihad។ ប៉ុន្តែឥឡូវនេះ គេនឹងត្រូវរង់ចាំមួយរយៈទៀតដើម្បីដោះស្រាយរឿងភ្នាក់ងារសិន។
លោក Patrick De Koster កំពុងត្រូវប៉ូលិសស៊ើបអង្កេតភាពមិនស្របគ្នាក្នុងហិរញ្ញវត្ថុរបស់លោកទាក់ទងនឹងប្រាក់រាប់លានផោន។
ជាមួយគ្នានេះមានលេចឮដំណឹងថា De Bruyne និងឪពុករបស់គេបានជូនដំណឹងទៅអាជ្ញាធរអំពីកំហុសដែលអាចកើតមានបន្ទាប់ពីរកឃើញថាការផ្ទេរប្រាក់តាមរយៈចរន្តដែលមិនមាននៅក្នុងឯកសារផ្លូវការ។
De Bruyne នៅសល់កុងត្រា៣ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នដែលគេរកចំណូលបាន ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍។
យោងតាមកាសែត Sunday Mirror ភ្នាក់ងាររបស់ De Bruyne ឈ្មោះ De Koster ដែលបានធ្វើការរួមគ្នាអស់រយៈពេល ១៤ ឆ្នាំត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីសប្ដាហ៍មុន។
De Koster មានក្រុមហ៊ុនគ្រប់គ្រងបាល់ទាត់អន្តរជាតិ J&S International ការិយាល័យនៅ Vlezenbeek និង Knokke ក្នុងបែលហ្សិកក៏ដូចជាសេណេហ្គាល់។ លោកនឹងប្រឈមមុខនឹងចៅក្រមនៅថ្ងៃពុធ ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររហូតដល់ពេលនោះ។
ការផ្ទេរក្នុងតម្លៃ ៥៥ លានផោនរបស់លោក De Bruyne ពី Wolfsburg ទៅ Man City ក្នុងឆ្នាំ ២០១៥ កំពុងត្រូវបានគេតាមដានផងដែរ៕