Kane សម្រេចការផ្ទេរទៅ Bayern Munich
Harry Kane បានចូលរួមជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich លើកិច្ចសន្យា៤ឆ្នាំ ក្រោយចាកចេញពី Tottenham Hotspur។
តម្លៃផ្ទេរបឋម គឺ៨៦លាន៤សែនអឺរ៉ូ និងការបន្ថែមមួយចំនួនទៀត។ គេអាចនឹងបង្ហាញខ្លួនពេលប៉ះ RB Leipzig ក្នុងការប្រកួត German Cup។
Kane វ័យ៣០ឆ្នាំបានចាកចេញពី Spurs ក្នុងនាមជា Top Scorer ប្រចាំក្លិប ដោយរកបាន២៨០គ្រាប់ពី៤៣៥ប្រកួត៕