ក្រោយស្មើ Sheffield ៣-៣ Man United ជាន់ដានកំណត់ត្រាអាក្រក់បំផុតរបស់ខ្លួនកាលពីរដូវកាល១៩៨៥-៨៦
កាលពីម្សិលមិញ Manchester United បានត្រឹមស្មើគ្នាជាមួយ Sheffield United ដោយលទ្ធផល៣ទល់នឹង៣ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៣។
ក្រោយទទួលបាន១ពិន្ទុនៅទឹកដី Bramall Lane ក្រុមរហស្សនាមបិសាចក្រហមបានបង្ហាញទម្រង់លេងមិនល្អឡើយ ដោយត្រូវក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់មុនហើយនឹងមានឱកាសជាច្រើនស៊ុតសំដៅទី យ៉ាងណាក្តីក្រុមរបស់លោក Ole Gunnar Solskjaer ក៏អាចរក៣គ្រាប់បានវិញ ប៉ុន្តែបែរជារហូត១គ្រាប់ទៀតនៅចុងម៉ោង។
ការស្មើកាលពីយប់មិញនេះ បានធ្វើឱ្យ Manchester United ជាន់ដានកំណត់ត្រាអាក្រក់បំផុតរបស់ខ្លួនកាលពីរដូវកាល១៩៨៥-៨៦ ដោយរបូតគ្រាប់បាល់នៅក្នុងការប្រកួតក្រៅដី១២លើកជាប់ៗគ្នា។
គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍នេះ Man United ស្ថិតនៅលេខ៩ក្នុងតារាងក្របខ័ណ្ឌ Premier League ដោយមាន១៧ពិន្ទុក្នុងការប្រកួត១៣លើក។