កៅអីរបស់ Ole Gunnar Solskjaer បន្តកើនកម្តៅ ក្រោយ Man United ស្មើជាមួយ Sheffield United
កាលពីម្សិលមិញ Manchester United បានត្រឹមស្មើគ្នាជាមួយ Sheffield United ដោយលទ្ធផល៣ទល់នឹង៣ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៣។
ក្រោយទទួលបាន១ពិន្ទុនៅទឹកដី Bramall Lane ក្រុមរហស្សនាមបិសាចក្រហមបានបង្ហាញទម្រង់លេងមិនល្អឡើយ ដោយត្រូវក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់មុនហើយនឹងមានឱកាសជាច្រើនស៊ុតសំដៅទី យ៉ាងណាក្តីក្រុមរបស់លោក Ole Gunnar Solskjaer ក៏អាចរក៣គ្រាប់បានវិញ ប៉ុន្តែបែរជារហូត១គ្រាប់ទៀតនៅចុងម៉ោង។
ការស្មើគ្នាជាមួយក្រុមចំណូលថ្មីនៅរដូវកាលនេះបានធ្វើឱ្យកៅអីរបស់គ្រូបង្វឹក Ole Gunnar Solskjaer កំពុងបន្តកើនកម្តៅបន្ថែមទៀត ខណៈអ្នកគាំទ្រជាច្រើនហាក់មិនពេញចិត្តអំពីទម្រង់លេងនាពេលបច្ចុប្បន្នរបស់ក្រុមជើងឯក២០សម័យឡើយ។
យ៉ាងណាក្តីយោងតាមប្រភពនៅអង់គ្លេសបានឱ្យដឹងថា នាយកប្រតិបត្តិ Ed Woodward គ្មានគម្រោងផ្លាស់ប្តូរគ្រូបង្វឹកទៀតឡើយនៅរដូវកាលនេះ ដោយលោកបានសម្រេចផ្តល់ការទុកចិត្តដល់ Ole ក្នុងការដឹកនាំក្រុមមរហូតដល់ចប់រដូវកាលនេះ។
គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍នេះ Man United ស្ថិតនៅលេខ៩ក្នុងតារាងក្របខ័ណ្ឌ Premier League ដោយមាន១៧ពិន្ទុក្នុងការប្រកួត១៣លើក។